(កោះកុង)៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅ​ថ្ងៃទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៨​ វេលាម៉ោង​០៧៖៣០នាទី​ ចន្លោះ​គីឡូម៉ែត្រ​ ១៤១-១៤២​ លើផ្លូវ​ជាតិ​លេខ​៤​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរជ្រៅ​ ឃុំ​បឹងព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង​រថយន្តលុច្សស៊ីស RX470 មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ភ្នំពេញ​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​បុក​នឹង​រថយន្ត​ដឹក​ប្រេង​ របស់​ក្រុមហ៊ុន​ PTT បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​នៅ​ក្នុង​រថយន្ត​លុច្សស៊ីស មិន​ទាន់​ដឹង​ចំនួន​ និង​រងរបួស​មនុស្ស​ចំនួន​០២នាក់​ អ្នកបើកបរ​ និង​អ្នករួមដំណើរលើ​រថយន្ត​ប្រេង​។ ចំណែក​រថយន្ត​លុច្សស៊ីសឆេះ​ខូចខាត​ទាំង​ស្រុង​ និង​រថយន្ត​ប្រេង​ឆេះ​ខូចខាត​៧០ភាគរយ៕

Fresh News នឹងបន្តផ្សាយព័ត៌មានលម្អិត៕