(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូល អាស៊ានលើកទី៣២។

ក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី១៧ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ានលើកទី២១ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM)
ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស បានពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈអំពីការអភិវឌ្ឍតំបន់និងអន្តរជាតិ។ កិច្ចប្រជុំបានចេញផ្សាយសេចក្តីប្រកាស របស់រដ្ឋមន្រ្តីការបទេសអាស៊ាន ស្តីពីការវិវឌ្ឍនៅឧបទ្វីបកូរ៉េ។

ខាងក្រោមនេះជាលទ្ធផល នៃកិច្ចប្រជុំត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូល អាស៊ានលើកទី៣២ ដែលប្រកាសដោយក្រសួងការបរទេស៖