(កោះកុង)៖ សមត្ថកិច្ចស្រុកស្រែកអំបិល ខេត្តកោះកុង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងគាស់យកសពជនរងគ្រោះពី៥ទៅ៦នាក់ ដែលស្លាប់នៅក្នុងរថយន្ត Lexus-470 បន្ទាប់ពីបានបុកជាមួយរថយន្តដឹកសាំងក្រុមហ៊ុន PTT។

សមត្ថកិច្ចបានបញ្ជាក់ថា «នៅពេលនេះ កម្លាំងរបស់យើង សហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ កំពុងកាត់ និងគាស់យកសពជនរងគ្រោះប្រហែល៥-៦នាក់ ដែលបានស្លាប់នៅក្នុងរថយន្ត»។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹក​ថ្ងៃទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៨​ ចន្លោះ​គីឡូម៉ែត្រ​ ១៤១-១៤២​ លើផ្លូវ​ជាតិ​លេខ​៤​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរជ្រៅ​ ឃុំ​បឹងព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ រវាង​រថយន្ត Lexus-470 មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ភ្នំពេញ​ លុះ​ដល់ចំណុចខាងលើ​ ក៏បាន​បុក​នឹង​រថយន្ត​ដឹក​ប្រេង​ របស់​ក្រុមហ៊ុន​ PTT បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង៕