(ក្រចេះ)៖ សាខាកាំកុតត្រូលខេត្តក្រចេះ សហការ​ជាមួយមន្ទីពាណិជ្ជកម្មខេត្ត បើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារ និងវិធានការពាក់ព័ន្ធ ដល់សិស្សសាលាជាង៥០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន កន្ទួត ស្ថិតក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ។

លោក លាង ប៉ូរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ បានថ្លែងសាររំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលរងគ្រោះក្នុងឧបទ្ទវហេតុ ពុលដោយសារប្រភពទឹក និងស្រា ដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៣នាក់ និងរងគ្រោះជិត៣០០នាក់​ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨។

ក្នុងវគ្គផ្សព្វផ្សាយស្ដីពី ចំណេះដឹងមូលដ្ឋានលើសុវត្តិភាពម្ហូបអាហារ និងវិធានការពាក់ព័ន្ធ ក្នុងគោលបំណងអប់ដល់ សិស្សានុសិស្សឲ្យចេះជ្រើសរើសម្ហូប ចំណីអាហារ ឲ្យបានត្រឹមត្រូវ​ត្រូវមើលការបរិច្ឆេទ ការវិចក្ចប់ និងប្រភពផលិតផល ជៀសវាងគ្រោះថ្នាក់ដល់សុខភាព។ មន្រ្តីជំនាញបានចុះត្រួតពិនិត្យ តាមតូបលក់ដូរនៅក្នុងសាលា និងអប់រំបងប្អូនអាវីករ ឲ្យជ្រើសរើសផលលិតផលយកមកលក់ដូរ ឲ្យមានគុណភាព សុវត្តិភាពសម្រាប់ប្អូនៗទិញទៅបរិភោគ។

លោកប្រធានសាខាកាំត្រូល បន្ដទៀតថា លោកនិងបន្ដដឹកនាំកម្លាំងចុះបង្រៀន ពីសុវត្តភាពម្ហូបអាហារនៅតាម សាលារៀននានា និងទីសាធារណះ ស្របតាមគោលការណ៍អគ្គនាយកដ្ឋានកាំកុងត្រូល៕