(​ភ្នំពេញ​)៖​ កម្លាំង​ប៉ុស្តិ៍​នគបាលរដ្ឋបាល​សង្កាត់គោក​ឃ្លាង​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៧​នាក់ ​ពាក់ព័ន្ធ​ករណី​បើក​លេងល្បែងស៊ីសង​ខុសច្បាប់ ​(​បញ្ជល់មាន់​)កាលពីរសៀលថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៨ម្សិលមិញ ​នៅ​ចំណុច​ក្នុង​ដី​ឡូត៍​ទុក​ចោល​ ស្ថិតតាមបណ្តោយផ្លូវ​បេតុង​ ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ទោ​ ហួរ​ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​ញៀន​ល្បែង​អ្នកលេងល្បែងបញ្ជល់​មាន់ទាំង​៧​នាក់​រួម​មាន៖ ​
ទី​១៖ ​ឈ្មោះ​ ប៉ិន​ សុ​ភ័ក្ត្រ​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​លក់​ឡាន​ ស្នាក់​នៅ​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​
ទី​២៖ ​ឈ្មោះ​ ចាន់​ ឆ​លី​ហៀ​ង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​ ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​
ទី​៣៖ ​ឈ្មោះ​ ពិន​ មក​រា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​ជាង​ឡាន​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​
ទី​៤៖ ​ឈ្មោះ​ លី​ ណូ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​លក់​អុស​ ស្នាក់​នៅ​ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​
ទី​៥៖ ឈ្មោះ​ ពៅ​ អៀង​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​ជាង​ឡាន​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​
ទី​៦៖ ​ឈ្មោះ​ អុល​ សុខ​គ្រី​ម​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​រត់​តាក់ស៊ី​ ស្នាក់​នៅ​ភូមិ​កណ្តុល​ ឃុំ​ជង្រុក​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​
​ទី​៧៖ ​ឈ្មោះ​ ជា​ សិទ្ធ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​ជាង​ឡាន​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​

​សម្ភារដកហូត​៖​ មាន់​ជល់​មួយ​ក្បាល​,​ ប្រាក់​រៀល​ចំនួន​៣០៥.០០០​រៀល​,​ ម៉ូតូ​៣​គ្រឿង​(១-​ម៉ាក​ ស្មាស់​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BV-7697,​ ទី​២-​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BC-1529​ និង​ទី​២-​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១០​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AN-2910​ ។​

​លោក​អធិការ​បន្ត​ថា​ ក្រោយ​ពី​ទទួល​ព័ត៌មាន​បាន​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចំនួន​០៧​នាក់​ រួម​ទាំង​វត្ថុ​តាង​ខាងលើ​ យក​មក​ធ្វើការ​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​៕