(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំប្រារព្ធ​មិទ្ទញ រំលឹកខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោ​ម​ប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិន​ទុកនរណាម្នាក់ចោល» សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ដោយប្រមូលថវិកា បានជាង៥០ម៉ឺនដុល្លារ។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ពិតជាមានសារសំខាន់សម្រាប់សាខាកាកបាទ​ក្រហម​កម្ពុជា ខេត្ត​ស្វាយ​រៀង ក៏ដូចជាសម្រាប់អាជ្ញាធរខេត្ត និង​ប្រជាជន​ទូទាំងខេត្ត ដោយហេតុថា​សកម្មភាពនេះឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់នូវ​សុឆន្ទៈ ការ​បេ្តជ្ញាចិត្ត និងកិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ពី​គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់​ក្នុង និង​ក្រៅ​ខេត្តស្វាយរៀង​។ សកម្មភាពនេះជាបុព្វហេតុ មនុស្សធម៌សំដៅជួយ​ដល់ជនរង​គ្រោះ និ​ង​ជនងាយរងគ្រោះបំផុត តាមរយៈការគ្រប់គ្រង​គ្រោះមហន្ត​រាយ សុខភាព និ​ង​កា​រ​​ថែទាំសុខភាព តាមសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ​ការពា​រ តម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍស្ថាប័ន។

​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានកោត​សរ​សើរ និង​ថ្លែងអំណរគុណជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន​សែន ប្រធានកាកបាទ​ក្រហមក​ម្ពុជា​ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បុគ្គលិក បណ្តាញ​អ្នកស័្មគ្រ​ចិត្ត និង​ក្រុមយុវជន​ស័្មគ្រចិត្ត នៃកាកបាទក្រហម​កម្ពុជា ព្រមទាំង​សប្បុរសជនជាតិ អន្តរជាតិទាំងអស់ ដែល​បាន​ផ្តល់ការគាំទ្រដ៏មុតមាំ និ​ងស​ហការ​យ៉ា​ង​ជិត​ស្និ​ទ្ធ​។

នេះចូលរួមចំណែក​អនុវត្ត​សកម្មភាព​មនុ​ស្ស​ធម៌ ក្នុងក្របខណ្ឌនៃ​ផែ​ន​ការយុទ្ធសាស្រ្តរយៈពេលវែង​២០១១-២០២០ របស់​កាក​បាទក្រហម​កម្ពុ​ជា​ ដោយ​សម្រេចបាននូវ​សមិទ្ធផល​ជាច្រើន ក្នុងការ​បំ​ពេ​ញ​បេសសកម្ម ជាប្រវត្តិសា​ស្រ្ត​របស់ខ្លួនជូនជាតិ និងប្រជាជន​។ ប្រការ​ទាំ​ង​នេះ ហើយ​បាន​គូសបញ្ជា​ក់​យ៉ាងច្បាស់ថា កាកបាទក្រហមកម្ពុជាបានចូលរួម​ចំណែក​ដ៏ប្រ​សើ​រ​ ដ​ល់​ការ​អភិវឌ្ឍន៍សង្គមជាតិ ការកាត់បន្ថយភាពក្រីក្រ​របស់​ប្រជាជន និងកា​រ​ការពារគុ​ណ​តម្លៃ​មនុស្សធម៌ ចំពោះមនុស្សជាតិទាំងមូល​៕