(ភ្នំពេញ)៖ ហាងនំពងមាន់យីហោ «អាម៉ា» ដែលមានឈ្មោះល្បីល្បាញ និងមានកំណើតចេញ​មកពីប្រទេសម៉ាឡេស៊ី បានបើកសម្ពោធលក់ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ព្រមទាំងដៃគូពាណិជ្ជកម្ម មកពីស្ថាប័ននានា ជាច្រើននាក់។

យោងតាមអ្នកគ្រប់គ្រងហាងនំពងមាន់ អាម៉ា (Ah Mah) ប្រចំាប្រទេសកម្ពុជា លោក រីយ៉ាន តាន់ (Ryan Tan) បានថ្លែងថា «គោលបំណង​របស់​យើង ក្នុងការពង្រីក​សាខាហាងនំពងមាន់អាម៉ា (Ah Mah) នៅប្រទេសកម្ពុជានេះ គឺ​ពួកយើងចង់ឲ្យប្រជាជនកម្ពុជា ​បានភ្លក្សរសជាតិ នំពងមាន់​ទន់​ឈ្ងុយ​ឆ្ងាញ់​ និងជាពិសេសរសជាតិមួយ ដែលអាចធ្វើអាចអ្នកញុំា នឹកដល់​នំដែលធ្វើ​ ដោយ​លោក​យាយរបស់ពួកគេ ដែលតែងតែពោរពេញ ដោយក្តីស្រឡាញ់។ ​

ទន្ទឹមនឹងនេះក្រុមរាំ OMG បាននំាលោកយាយជាទីស្រឡាញ់ មកចូលរួមក្នុងកម្មពិធី​ដ៏ពិសេស​​​នេះ ដោយក្នុងនោះ ពួកគាត់បានចូលរួមចែករំលែក នូវអនុស្សាវរីយ៍ជាច្រើនរបស់ ពួកគាត់​ និងបញ្ចុកនំ «អាម៉ា» ឲ្យគ្នាទៅវិញទៅមកផងដែរ។​

លោក រីយ៉ាន តាន់ បានបន្តទៀតថា ហាងនំអាម៉ា ក៏មានលក់នូវកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងភេសជ្ជៈផ្សេងៗ សម្រាប់អតិថិជន​ពិសារ​​ជាមួយនំ ព្រមទាំងមានកន្លែងអង្គុយ ប្រកបដោយផាសុកភាព ដែលលោកអ្នកអាច​មកអង្គុយធ្វើការ ឬក៏ណាត់ជួបជាមួយមិត្តភក្តិ បានយ៉ាងងាយស្រួល​។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនទាំងអស់អាចមើល​ឃើញនូវសិល្បៈ ក្នុងការផលិតនំអាម៉ា តាមរយៈចង្រ្កានដែលព័ទ្ធ​ដោយកញ្ចក់ជុំវិញ និងធានានូវស្តង់ដារបរិស្ថាន ​និងអនាម័យល្អ។

ដើម្បីអបអរសាទរការសម្ពោធហាងថ្មី ហាងនំពងមាន់អាម៉ាបានផ្តល់ជូន កម្មវិធីប្រម៉ូសិន ពិសេសទិញ១ថែម១​ដល់​អតិថិជន ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៧ ខែឧសភា ២០១៨។ ​

នំពងមាន់ អាម៉ា (Ah Mah) មានបួនរសជាតិ គឺ​នំពងមាន់រសជាតិដើម, រសជាតិឈីស,​ រសជាតិស្លឹកតយ និង​រស​ជាតិ​​សូកូឡា តម្លៃចាប់ពី ៦.៩៩ដុល្លា ដល់៩.៩៩ដុល្លា។ នំពងមាន់អាម៉ា ទន់ ឈ្ងុយឆ្ងាញ់ប្រៀបដូច​ជាការ​ឱប​ថ្នាក់ថ្នម​​ របស់លោកយាយ!។

សូមបញ្ជាក់ថា ហាងនំពងមាន់ ដែលមានឈ្មោះថា «អាម៉ា» បានចាប់ផ្តើមបង្កើតឡើង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅក្នុងប្រទេសម៉ាឡស៊ី ដែលបានពង្រីកសាខា ចំនួន២០កន្លែង រួចបន្តមកបើកសាខាដំបូង នៅប្រទេសសឹង្ហបុរី កាលពីថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៧ និងបានពង្រីក ដល់ទៅ១៤សាខា ដែលរក្សា​នៅក្នុងស្តង់ដារ និងភាពពេញនិយម សម្រាប់ប្រជាជន ក្នុងស្រុក៕