(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅសាក្សីចំនួន ៨នាក់ទៀត ដើម្បីសាកសួរពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ របស់ជនត្រូវចោទ កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស ចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
បើតាមដីការបស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានកោះហៅសាក្សី៨នាក់រួមមាន៖
១៖ លោក សៀ ភារម្យ ចូលខ្លួននៅថ្ងៃទី១២ ខែមិថុនា
២៖ លោក កែវ រតនា ចូលខ្លួននៅថ្ងៃទី១៥ ខែមិថុនា
៣៖ លោក ខឿន វីរ៉ាត់ ចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា
៤៖ លោក មាស គឹមសេង ចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា
៥៖ លោក ហេង ពិសិដ្ឋ ចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា
៦៖ អ្នកស្រី ចក់ សុភាព ចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា
៧៖ លោក ប៉ា ងួនទៀង ចូលខ្លួននៅថ្ងៃទី៩ ខែមិថុនា
៨៖ លោក គ្រី សុង ចូលខ្លួននៅថ្ងៃទី៥ ខែមិថុនា។
នៅក្នុងដីកាបានបញ្ជាក់ទៀតថា សាម៉ីខ្លួនត្រូវអញ្ជើញ តាមដីកាកោះនេះឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទិននឹងរឿងខាងលើទៅជាមួយប្រសិនមាន។ ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះអនុវត្តន៍ ប្រគល់ដីការកោះហៅ ដល់សាក្សីទាំង៨នាក់ រួចហើយនៅថ្ងៃនេះ៕