(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះកេតុមាលា សហការជាមួយ សកលវិទ្យាល័យកងទ័ពជើងទឹក នៃសាធារណរដ្ឋប្រជាមានិតចិន នឹងចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូន ប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។ ការពិនិត្យ និងព្យាបាលនេះ នឹងធ្វើឡើងនៅ៣ទីតាំង រួមមានអគារបេះដូង និងសសៃឈាម ជាន់ទី៤ នៃមន្ទីរពេទ្យព្រះកេតុមាលា, វិទ្យាល័យវត្តចាស់ (ភូមិព្រែកដំបង ខេត្តកណ្តាល) និងកងពលតូចលេខ៧០ រាជធានីភ្នំពេញ។

ជំងឺដែលត្រូវត្រួតពិនិត្យមាន២២រួមមាន៖ ផ្នែកបេះដូង និងសសៃឈាម, ផ្នែកសួត, ផ្នែកប្រព័ន្ធរំលាយអាហារ, ផ្នែកវះកាត់ទូទៅ, ផ្នែកវះកាត់ទ្រូង, ផ្នែកវះកាត់បេះដូង, ផ្នែកវះកាត់ឆ្អឹង, ផ្នែកឆ្អឹងខ្នង, ផ្នែកប្រព័ន្ធប្រសាទ, ផ្នែកតម្រង់នោម, ផ្នែកត្រចៀកច្រមុះ និងបំពង់ក, ផ្នែកមាត់ធ្មេញ, ផ្នែករោគស្ត្រី, ផ្នែករលាក, ផ្នែករោគកុមារ, ផ្នែកសើរស្បែក, ផ្នែកពេទ្យចិនបុរាណ, ផ្នែកថ្នាំសណ្តំ, ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកជំងឺឆ្លង, ផ្នែកអេកូសាស្ត្រ និងផ្នែករូបភាពវេជ្ជសាស្ត្រ។

សម្រាប់ព័ត៌មានបន្ថែម សូមអានខ្លឹមសារទាំងស្រុង​​ នៃសេចក្តីជូនដំណឹង របស់មន្ទីរពេទ្យព្រះកេតុមាលាដូចខាងក្រោម៖