(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចុះត្រួតពិនិត្យវាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្ដាញដែលអ្នកប្រើប្រាស់លើសពី១១ឆ្នាំ តម្រូវឲ្យដាក់នាឡិកាទឹកថ្មីជំនួស ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ក្នុងអំឡុងពេលកំពុងធ្វើការពិនិត្យវាស់ស្ទង់ ឬផ្លាស់ប្ដូរនាឡិកាទឹកនេះ ការផ្គត់ផ្គង់ទឹកនៅតាមបណ្ដាគេហដ្ឋាននីមួយៗ នឹងអាចមានភាពរអាក់រអួលរយៈពេលខ្លី តែមិនលើសពី០២ម៉ោងឡើយ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទាំងស្រុង៖