(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,១៩៦គ្រឿង រកឃើញល្មើសច្បាប់៦០៦គ្រឿង (ម៉ូតូ៧៦ភាគរយ) អប់រំ២៤៦គ្រឿង និងផាកពិន័យ៣៦០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៨ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ៧៨៩គ្រឿង អប់រំ៩២គ្រឿង និងផាកពិន័យចំនួន ២២៣គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៣៧៩គ្រឿង
ដែលជិះបញ្ច្រាស់ មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២២,៨០៥គ្រឿង រកឃើញយានយន្តល្មើស ៣,៥៨៩គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ១,៥១៣គ្រឿង និងផាកពិន័យ២,០៧៦គ្រឿង (ម៉ូតូ៩៩%)៕