(ព្រះសីហនុ)៖ កម្លាំងជំនាញ​ប្រឆាំង​គ្រឿងញៀន​ ខេត្តព្រះសីហនុ បាន​ចុះបង្រ្កាប​បទល្មើស​គ្រឿងញៀនមួយ​ករណី នៅក្រុម​ទី​៩​ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ​ឃាត់ខ្លួនបានស្ដ្រីម្នាក់ រួមជាមួយថ្នាំញៀនចំនួន​១៣កញ្ចប់ នារសៀល​ថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០១៨​ ម្សិលមិញនេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ អៀ វឌ្ឍនា ភេទស្រី​ អាយុ៣៥ឆ្នាំ​ មុខមិនពិតប្រាកដ​ ចាប់​យក​បាន​​ម្សៅក្រាមពណ៌ស​ថ្លា សង្ស័យសារធាតុញៀន ចំនួន​១៣កញ្ចប់​​ (៤កញ្ចប់ធំ​ និង​៩​កញ្ចប់តូច ), ថ្នាំញៀន​មេតំហ្វេតាមីន​ (​wy​)១១គ្រាប់​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ និង​សម្ភារ​វិចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ កំពុងចាត់ការតាមនីតិវិធី៕