(ភ្នំពេញ)៖ ប្រទេសកម្ពុជា ទើបនឹងត្រូវបានប្រកាស ឱ្យក្លាយជាប្រទេសកិត្តិយសម្តងទៀត ក្នុងពិព័រណ៍ចិន-អាស៊ាន ដែលប្រទេសទាំងពីរ នឹងបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅអំឡុងខែកញ្ញា ខាងមុខនេះ ទីខេត្តណាននីង ប្រទេសចិន។

ខណៈដែលកិច្ចសហប្រតិបត្តិការរបស់ប្រទេសកម្ពុជា-ចិន ត្រូវបានពង្រឹងជាបន្តបន្ទាប់នោះ គម្រោងវិនិយោគជាច្រើនរបស់ក្រុមហ៊ុនចិន បានមកអនុវត្តក្នុងប្រទេសកម្ពុជា ដែលរួមមានគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងសាង់ផ្លូវ គម្រោងសាងសង់វារីអគ្គីសនី និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងៗទៀត ដែលទាំងនេះសុទ្ធតែបង្ហាញ ឱ្យឃើញអំពីគោលនយោបាយប្រទេសទាំងពីរ មានភាពស៊ីសង្វាក់គ្នា និងមានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

មានព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយ ដែលតែងតែជំរុញឱ្យការទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា-ចិន កាន់តែរស់រវើក និងខ្លាំងក្លាថែមមួយកម្រិតទៀត។ ព្រឹត្តិការណ៍នោះ គឺប្រទេសចិន និងប្រទេសអាស៊ានទាំង១០ បានរួមគ្នារៀចចំ គឺពិព័រណ៍ចិន-អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែវិច្ជិកា ឆ្នាំ២០១៧ ក្នុងឱកាសចូលរួមពិព័រណ៍ចិន-អាស៊ាន ជាលើកទី១០ បានមានប្រសាសន៍ថា៖ «នៅពេលដែលខ្ញុំទើបបានចាប់ ផ្តើមចូលរួមពិព័រណ៍ ចិន-អាស៊ាន គឺខ្ញុំបានមានបំណងប្រាថ្នាថា នឹងចូលរួមឱ្យបានយ៉ាងតិច១០ដង។ ឆ្នាំនេះ បំណងខ្ញុំបានសម្រេចហើយ»។

តើពិព័ណ៍ចិន-អាស៊ាន មានលក្ខណៈទាក់ទាញអ្វីខ្លះ ទើបធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ចូលរួមច្រើនលើកយ៉ាងនេះ? នៅក្នុងពិព័រណ៍ចិន-អាស៊ាន ប្រទេសកម្ពុជា បានទទួលផលប្រយោជន៍ច្រើនអនេក។ ក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ាន ចំនួន១៤លើកមក ប្រទេសកម្ពុជា បានប្រើប្រាស់ស្តង់ ចំនួនសរុបចំនួន១៤៧៥ស្តង់ និងមាន៧៧៨ ក្រុមហ៊ុន សហគ្រាស បានចូលរួម និងមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ពីការវិនិយោគ ទេសចរណ៍របស់ប្រទេសកម្ពុជា ចំនួន១៨លើក។

តាមរយៈពិព័រណ៍ចិន-អាស៊ាន បានជំរុញឱ្យផលិតផលរបស់ប្រទេសកម្ពុជា បានទៅដល់ទីផ្សារប្រទេសចិន កាន់តែច្រើនឡើងៗ និងបានចំណែកទីផ្សារកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ផលិតផលដែលទទួលបានគាំទ្រខ្លាំងជាងគេ គឺអង្ករក្រអូបផ្កាម្លិះ។ ដោយឡែកស្ករត្នោតសរីរាង្គ ផលិតផលកសិកម្ម ផលិតផលចំណីអាហារ គ្រឿងសង្ហារឹម ត្បូង គ្រឿងចម្លាក់ និងឧបករណ៍ធ្វើដោយដៃផ្សេងៗ​ ទៀតសុទ្ធតែជាផលិតផល ដែលពេញនិយមក្នុងពិព័រណ៍ចិន-អាស៊ាន ជារៀងរាល់ឆ្នាំ។

នៅក្នុងឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលប្រទេសចិន និងអាស៊ាន បានបង្កើតកិច្ចសហប្រតិបត្តិការណ៍យុទ្ធសាស្ត្រខួបទី១៥ឆ្នាំ និងការរៀបចំពិព័ណ៌ ចិន-អាស៊ាន លើកទី១៥ផងដែរ ហើយក៏ជាខួបទី១៥ឆ្នាំ នៃចំណងការទូតផ្លូវការរវាងប្រទេសចិន និងកម្ពុជាលើកទី៦០ឆ្នាំ។ កាលពីខែមីនា ឆ្នាំ២០១៨នេះ ក្នុងក្របខ័ណ្ឌពិព័រណ៌ចិន-អាស៊ាន ពិព័រណ៌កម្ពុជា បានរៀបចំយ៉ាងជោគជ័យ ក្នុងទីក្រុងភ្នំពេញ។ នៅថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសចិន នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន ​លើកទី១៥ នៅទីក្រុងណាននីង ប្រទេសចិន ដែលប្រទេសកម្ពុជា និងចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន ក្នុងនាមជាប្រទេសកិត្តិយសជាលើកទី២របស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមដឹកនាំគណៈប្រតិភូចូលរួមពិព័រណ៌ចិន-អាស៊ាន ជាលើកទី១១ ប្រទេសកម្ពុជា នឹងបន្តជួលស្តង់ ប្រហែល១៤៥ស្តង់ ដើម្បីតាំងបង្ហាញផលិតផល ដែលទាក់ទងនឹងវិស័យកសិកម្ម អប់រំ វប្បធម៌ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាសធុនតួចនិងមធ្យម។ល។

ក្នុងព្រឹត្តិការណ៍នេះផងដែរ ប្រទេសកម្ពុជា បានសម្រេចជ្រើសរើសខេត្តកំពង់ធំ ជា «ទីក្រុងទាក់ទាញ» របស់ខ្លួន។ ក្រុមហ៊ុនសហគ្រាស របស់ប្រទេសកម្ពុជាជាច្រើន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា នឹងចូលរួមពិរព័ណ៍ចិន-អាស៊ានឆ្នាំនេះ ហើយសង្ឈឹមតាមរយៈ ពិព័រណ៍ចិន-អាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កាន់តែខ្លាំងបន្ថែមទៀត៕