(ព្រះវិហារ)៖ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៨៨៨នាក់ នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។

នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងអស់លោក ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុករវៀង និងសមាជិកក្រុមការងារជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក មាស សុភា បាននាំនូវការផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន និងសម្តេចសាយ ឈុំ ដែលជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា របស់​ជូនចំពោះ​អតីតសមាជិកគណបក្សប្រឆាំង ដែលបានគិតត្រូវវិលមករួមរស់ជា មួយគណបក្សប្រជាជនកម្ពុជាវិញ។

លោក មាស សុភា បានថ្លែងនូវក្តីមោទនភាពក្រៃលែង ដែលគណបក្សប្រជាជនកម្ពុជា ស្រុករវៀង ខេត្តព្រះវិហារ រហូតមកដល់ថ្ងៃនេះ បានទទួល​​សមាជិកអតីតគណបក្សប្រឆាំង និងគណបក្សផ្សេងទៀត រហូតមានចំនួន២,៧១៥នាក់ ដែលចំនួននេះ គឺពិតជាឆ្លើយតប និងការចង់បានដើម្បី​ទទួលបាននៅភាពជោគជ័យ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាស្នូលនៃការដឹកនាំកន្លងមក ដែលបានធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ​គ្រប់វិស័យ ដូចជាផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សាលារៀនជាដើម ដែលមិនមានគណប​ក្សណាធ្វើបាននោះទេហើយ ក៏មិនអាចជាប់បានដែរ នេះគឺដោយសារមានការដឹកនាំ និងមានផែនការច្បាស់លាស់ របស់ថ្នាក់ដឹកនាំគ​ណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត ដោយទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។

ដោយឡែក លោក អ៊ុន ចា​ន់ដា បានសំដែងនូវការស្វាគមន៍ចំពោះវត្តមាន​​អតីតសមាជិគគណបក្សប្រឆាំង និងគណបក្សផ្សេងទៀត ដែលបានគិតត្រូវ ​សម្រេចចិត្ត​ត្រូវ វិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ បន្ទាប់ពី​បានដើរខុសមួយរយៈដោយសារការចាញ់បោកការឃោសនាបោកប្រាស់។

លោក អ៊ុន ចាន់ដា បានលើកឡើ​ងទៀតសុ​ខសន្តិភាព ដែល​មានសព្វថ្ងៃនេះ គឺកើតឡើងដោយលំបាកណាស់ កើតឡើងដោយការលះបង់ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជ​នកម្ពុជា ដែល​​បានដឹងគ្រប់ៗគ្នា តាមរយៈប្រវត្តិសាស្ត្រថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានរំដោះប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍៕