(ព្រៃវែង)៖ លោក ជួន សុវណ្ណ អនុប្រធានក្រុមការងារចុះជួយស្រុកពារាំង និងជាប្រធានក្រុមការងារចុះជួយ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៦៨៩នាក់ ស្រី៤១២នាក់ នៅក្នុង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ លោក ជួន សុវណ្ណ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាស្នូលនៃការដឹកនាំកន្លងមក ដែលបានធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ​គ្រប់វិស័យ ដូចជាផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សាលារៀនជាដើម ដែលមិនមានគណប​ក្សណាធ្វើបាននោះទេហើយ ក៏មិនអាចជាប់បានដែរ នេះគឺដោយសារមានការដឹកនាំ និងមានផែនការច្បាស់លាស់ របស់ថ្នាក់ដឹកនាំគ​ណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត ដោយទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។

បន្ថែមពីនេះ លោក ជួន សុវណ្ណ បានសំដែងនូវការស្វាគមន៍ចំពោះវត្តមាន​​អតីតសមាជិគគណបក្សប្រឆាំង និងគណបក្សផ្សេងទៀត ដែលបានគិតត្រូវ​​សម្រេចចិត្ត​ត្រូវ វិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ បន្ទាប់ពី​បានដើរខុសមួយរយៈដោយសារការចាញ់បោកការឃោសនាបោកប្រាស់។

លោក ជួន សុវណ្ណ បានលើកឡើ​ងទៀតសុ​ខសន្តិភាព ដែល​មានសព្វថ្ងៃនេះ គឺកើតឡើងដោយលំបាកណាស់ កើតឡើងដោយការលះបង់ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជ​នកម្ពុជា ដែល​​បានដឹងគ្រប់ៗគ្នា តាមរយៈប្រវត្តិសាស្ត្រថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានរំដោះប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍៕