(កំពង់ធំ)៖ បេក្ខជនតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជន លោក យឹម លាត បានសម្រេចសាងសង់អគារសិក្សាមួយជូនកូនចៅប្រជាពលរដ្ឋនៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានសិក្សារៀនសូត្រឲ្យបានសមរម្យ បន្ទាប់ពីរូបលោកបានមើលឃើញគ្រូៗនៅសា លាបឋមសិក្សាអូរចក និងប្រជាពលរដ្ឋបានអំពាវនាវ។

ការសម្រេចជួយសាងសង់អគារសិក្សាដើម្បីផ្តល់ចំណេះដឹងជូនចៅប្រជាពលរដ្ឋនេះ បានធ្វើឡើងបន្ទាប់គ្រូៗនៅសាលាបឋមសិក្សាអូរចក រួមនិងប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានដង្ហោយស្វែងរកការជួយឧបត្ថម្ភ និងសាងសង់សាលារៀនជូនក្មេងៗបានសិក្សារៀនសូត្រឲ្យសមរម្យ ដោយសារបច្ចុប្បន្នមានសាលានេះមានអគារសិក្សាមួយខ្នងតូចធ្វើពីឈើទាំងដំបូល និងជញ្ជាំងធ្វើពីស័ង្កសី ហើយត្រូវរៀនច្រើនវេនថែមទៀត ព្រោះមានសិស្សច្រើន។

ក្រោយទទួលបានការអំពាវនាវតាមបណ្តាញសង្គមកាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០១៨នេះភ្លាម បេក្ខជនតំណាងរាស្ត្រវ័យក្មេងគណបក្សប្រជាជនកម្ពុជា លោក យឹម លាត បានដឹកនាំក្រុមការងារមកពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងផ្ទាល់តែម្តងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ។

ដោយពិនិត្យឃើញការលំបាកជាក់ស្តែង លោក យឹម លាត បានចាត់ចែងអ្នកបច្ចេកទេសសំណង់សិក្សាលើលទ្ធភាពនានា ដើម្បីសាងសង់ អគារសិក្សាជូនកូនចៅប្រជាពលរដ្ឋបានទទួលការសិក្សារៀនសូត្របានសមរម្យជាងពេលបច្ចុប្បន្ននេះ។

ជាមួយការចុះពិនិត្យនេះ លោក យឹម លាត ក៏បាននាំយកសៀវភៅ និងនំចំណីមួយចំនួនជូនក្មេងតូចៗដែលកំពុងសិក្សានៅទីនោះ និងសុំឲ្យពួកគេបន្តប្រឹងប្រែងរៀនសូត្រ និងកុំបោះបង់ការសិក្សា ព្រោះសាលាមាននៅជិតផ្ទះ ហើយលោកគ្រូអ្នកគ្រូសុខចិត្តលះបង់ដោយធ្វើដំណើពីឆ្ងាយដើម្បីបង្រៀនពួកគេ៕