(ហ្គាតេម៉ាឡា)៖ គ្រោះរញ្ជួយដីកំរិត ៥.៦រ៉ិចទ័រ បានវាយប្រហារលើប្រទេសហ្គាតេម៉ាឡា នៅយប់ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់អាមេរិកកណ្តាល))។ នេះបើតាម​ទីភ្នាក់ងារភូមិសាស្ត្រ​អាមេរិក (USGS) ដកស្រង់​ដោយ ទីភ្នាក់ងារសារព័ត៌មាន​សារព័ត៌មាន Reuters នៅ​ព្រឹកថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។

យោង​តាម (USGS) គ្រោះរញ្ជួយដីនេះ​មានជំរៅរញ្ជួយ ១០០គីឡូម៉ែត្រទៅក្នុងដី និងស្ថិតចំងាយ ៦៧គីឡូម៉ែត្រ​ពីភាគនិរតី​ទីក្រុង Guatemala City។ ប៉ុន្តែភា្លមៗ ពុំមានសេចក្ដីរាយការណ៍​ពីជនរងគ្រោះ ឬក៏ការខូចខាចនៅឡើយទេ ហើយក៏មិន​មានការ​បញ្ជាក់ណាមួយថា គ្រោះរញ្ជួយដីនេះ​មានជាប់ពាក់ព័ន្ធ​នឹងគ្រោះរញ្ជួយដី​នៅជប៉ុន ឬក៏យ៉ាង​ណា​ដែរ៕