(បន្ទាយមានជ័យ)​​៖ នាព្រឹកថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០១៨នេះ លោក សាន​ វិជ្ជាសារ៉ាវុធ​ ប្រធានកាំកុងត្រូលសាខាខេត្ត បានដឹកនាំមន្ត្រី​ក្រោមឱវាទ​សហការ ជាមួយមន្ត្រីពាណិជ្ជកម្មខេត្តបន្តសកម្មភាព និងយកចិត្តទុកដាក់ខ្ពស់បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអាជីវក​​ឈ្មួញដែលមិនទាន់បានទទួលយកដឹងនូវមុខទំនិញផ្សេងៗ​ នៅតាមលំនៅដ្ឋានតាមបន្ទាត់ព្រំដែនកម្ពុជា​ ថៃ​ក្នុងស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។

លោក សាន​ វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ ​ក៏ដូចជាអាជីវក ដាច់ស្រយាលដែលមិនទាន់យកដឹងនូវមុខទំនិញផ្សេងៗ ជាច្រើនមុខ​ ជាពិសេសការទុកដាក់ ការដាក់តាំងលក់ នូវមុខទំនិញណាដែលប៉ះពាល់សុកមាភាពដល់មនុស្សគ្រប់រូប ដូច្នេះក្នុងនាម យើងជាមន្ត្រីជំនាញត្រូវបន្តសកម្មភាព​អប់រំ​ ពន្យល់ និងផ្តល់ចំណេះបន្ថែមជូនពួកគាត់បន្ថែមទៀត។

លោកប្រធានបានបន្តថា​ ពន្យល់ដល់អាជីវកថា​ កំប៉ុងកំប៉ិតជាដែល ទុកយូរបង្កឲ្យច្រែះស្មឹមដាច់នៅភាពរបាយសំយ៉ូក​អ៊ុកស៊ីតកម្ម​ ហើយបង្កអោយខូចទំនិញនៅខាងក្នុងនឹង ហើយវាមិនអាចទុកឲ្យទំនិញនោះមានអាយុខ្លី​ ខូចគុណភាព ហើយវាបង្កឲ្យប៉ះពាល់ដល់ សុខភាពដល់មនុស្សគ្រប់រូប។ កំប៉ុងកំប៉ិត​ច្រែះ​ប៉ោង​​ ជាកត្តាដែលនាំឲ្យផលិតផលទាំងអស់នោះខូចគុណភាព​ ទោះជារយៈពេលខ្លីក៏ដោយ ហើយវានឹងបង្កគ្រោះថ្នាក់ដល់ សុខភាពមនុស្ស ជាពិសេសសំរាប់កុមារ ដែលបណ្តាលឲ្យខូចភ្នែក មើលវត្ថុមួយឃើញបែកជាពីរ​ ដូច្នេះហើយសូមអាជីវកទាំងបញ្ឈប់ ដាក់តាំងលក់របស់នេះទៀតអី។

មន្ត្រីជំនាញបានពន្យល់បន្ថែម ដល់អាជីវកថា​ បញ្ហាទឹកខ្មេះរូបទន្សាយ​ វាមិនមែនទឹកខ្មេះនោះទេ គឺជាទឹកអាស៊ីតដែលមានផលប៉ះពាល់ខ្លាំងទៅលើក្រពះពោះវៀន ថ្លើម ប្រម៉ាត់​ ដាច់រលោយ​ ធ្លុះធ្លាយ និងឈានដល់កើតជំងឺមហារីកទៀតផង នៅពេលដែលយើងទិញយកទៅប្រើប្រាស់សម្រាប់លាយជាទឹកត្រីជ្រលក់កោះកុង ទឹកម្ជូផ្សេងៗសម្រាប់ធ្វើជាអាហារនោះ។

ទឹកអាស៊ីតរូបទន្សាយ នៅក្នុងប្រទេសថៃគេយកទៅប្រើប្រាស់ ក្នុងសិប្បកម្មបោកគួក ហូលផាមួង ដោយប្រជាពលរដ្ឋខ្មែរមិនដឹង ហើយនាំគ្នាជឿតាមឈ្មួញខិលខូចថា ជាទឹកខ្មេះត្រូវបានយកប្រើប្រាស់ សម្រាប់លាយ ផ្សំជាទឹកម្ជូធ្វើម្ហូបយកទទួលទាន។

នាពេលនោះអាជីវក​ និងប្រជាពលរដ្ឋ បានចេញនូវភាពសោមនស្សរីករាយយ៉ាងក្រៃលែងដែលខាងមន្ត្រីជំនាញកាំកុងត្រូលចុះមកពន្យល់​ដល់លំនៅដ្ឋាន​ដល់តូចដាច់ស្រយ៉ាល​ និងបានទទួលនូវចំណេះដឹងផ្នែកសុខ​សុវត្ថិភាពម្ហូបអាហារ។

មន្ត្រី​ជំនាញ​កាំកុង​ធ្វើការ​ដកហូតបានទំនិញ​ខូចគុណភាព​ ដូចជា​៖​ទឹកដោះគោ​ស្រស់​ ១៩កំប៉ុង​,​ទឹកដោះគោ​ជូ​ ១៦កំប៉ុង​,​ ត្រីខកំប៉ុង​ អត់យីហោ​ ៧កំប៉ុង​,​ ទឹកដោះគោ​ ច្រែះ​ ១កំប៉ុង​,​ ទឹកផ្លែមៀន​ ច្រែះ​ ១​ កំប៉ុង​,​ ចាហួយ​ ១កំប៉ុង​,​ អាស៊ី​តអាសេទិច​ (ទឹកខមេះ)​ ៣6ដប​,​ ស្រា​បៀរ​៦កំប៉ុង​,​ ទឹកក្រូច​ ២៨កំប៉ុង​,​ ទឹកផ្លែគូលែន​ ៤ដប​,​ ទឹក​សុីរូ​ ៤ដប​,​ ប្រេងឆា​ ១ដបធំ​,កម្ទេចមី​ ១កញ្ចប់ធំ​ ។
មន្ត្រី​ជំនាញ​បានប្រមូលយកទៅរក្សាទុក​ ត្រៀមយកទៅដុតកម្ទេចចោលនាពេលខាងមុខនេះ​៕