(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៩៣៥គ្រឿង រកឃើញល្មើសច្បាប់៤០៨គ្រឿង (ម៉ូតូ៧៤ភាគរយ) អប់រំ១៣៤គ្រឿង និងផាកពិន័យ២៧៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២០ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន១,៥០៦គ្រឿង អប់រំ៤៣គ្រឿង និងផាកពិន័យចំនួន២៤២គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយន្ដបាន ៤៦៩គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៧,៧១៦គ្រឿង រកឃើញយានយន្តល្មើស៨,៣០០គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៣,៨១៩គ្រឿង និងផាកពិន័យ ៤,៤៨១គ្រឿង (ម៉ូតូ៩៩%)៕