(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។

​ជាក់ស្ដែងពេញមួយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បានចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ​មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ និងរថយន្តគ្មានស្លាកលេខ​​លើ៥គោលដៅ (ក្រុងព្រះសីហនុ ៣គោលដៅ​, ស្រុកព្រៃនប់ ១គោលដៅ និង​ស្រុកំពង់សីលា ១គោលដៅ​)។​

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជា​លទ្ធផលពិនិត្យឃើញមធ្យោបាយល្មើសចំនួន​៥៣គ្រឿង ក្នុងនោះរថយន្ត​១៣គ្រឿង៖
*ពិន័យ​អ្នកបើកបរ ​និង​អ្នករួម​ដំណើរ​លើ​ម៉ូតូមិនពាក់មួក បាន​ចំនួន​​៣៧គ្រឿង។
*ពិន័យ​អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយ បានចំនួន​​៣​គ្រឿង​។
*ពិន័យអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ ៦គ្រឿង។
*ពិន័យរថយន្តបិទកញ្ចក់ខ្មៅ ៤គ្រឿង។
*ជនជាតិចិនបើកបររថយន្តមិនមានប័ណ្ណបើកបរ ចំនួន​៣គ្រឿង (ពិន័យ១គ្រឿង តាមអនក្រឹត្យលេខ៤៤)​ និង២គ្រឿងទៀត យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍​​ផ្លូវគោក ដើម្បីបន្តតាមនីតិវិធី៕