(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេល ១៣ថ្ងៃហើយ យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅកម្ពុជា មានបរិយាកាសល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៩ ខែកក្កដានេះ។

រយៈពេល១៣ថ្ងៃ យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួន១២ ក្នុងនោះក៏មាន៨ករណីផងដែរ ត្រូវបានដោះស្រាយរួចរាល់ ចំណែកបណ្តឹងសេសល់ផ្សេងទៀត គ.ជ.ប កំពុងដោះស្រាយ៕

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖