(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១៩ ខែកក្កដានេះ បានមកបដិសេធន៍ទាំងស្រុងចំពោះ Facebook ឈ្មោះ រុន រ័ត្នពន្លឺ ថាមិនមែនជាសាច់ញាតិរបស់លោកឡើយ។

លោកឧត្តមសេនីយ៍ក៏បានស្នើឲ្យម្ចាស់ Facebook នោះបញ្ឈប់ជាបន្ទាន់ក្នុងការយករូបថតរបស់លោកទៅបង្ហោះដោយគ្មានការអនុញ្ញាត ទោះក្នុងចេតនាបែបណាក៏ដោយ ដែលនាំឲ្យមានការភាន់ច្រឡំ។ មិនដូច្នោះទេ លោកនឹងមានវិធានការផ្លូវច្បាប់។

លោកបញ្ជាក់ទៀតថា ករណីម្ចាស់ Facebook ខាងលើប្រព្រឹត្តល្មើសនឹងច្បាប់ពាក់ព័ន្ធនឹងការបង្ហោះនេះលោកមិនទទួលខុសត្រូវឡើយ៕