(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសមួយបញ្ជាក់ថា ការបោះឆ្នោតជ្រើសតំណាងរាស្រ្តរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ មិនមានច្រើនថ្ងៃដូចការឃោសនាបំភ្លៃការពិតរបស់ក្រុមមួយចំនួនឡើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។
ក្នុងសេចក្តីប្រកាសរបស់ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គ.ជ.ប សូមបញ្ជាក់ជូនប្រជាពលរដ្ឋមេត្តាជ្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នឹងប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយចាប់ផ្តើមម៉ោង០៧៖០០នាទីព្រឹក និងបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល»។
គ.ជ.ប បានចាត់ទុកថា ការផ្សព្វផ្សាយដែលខុសពីកាលបរិច្ឆេទខាងលើនេះ និងការប្រើប្រាស់មធ្យោបាយទុច្ចរិត ដែលនាំឱ្យភាន់ច្រលំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត នឹងត្រូវប្រឈមនឹងមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គ.ជ.ប៖