(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៨០៧គ្រឿង រកឃើញល្មើសច្បាប់៨៩គ្រឿង (ម៉ូតូ៤៧ភាគរយ) អប់រំ៦២គ្រឿង និងផាកពិន័យ២៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២១ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៣៣២គ្រឿង អប់រំ៣០គ្រឿង និងផាកពិន័យចំនួន៤គ្រឿង។

សូមបញ្ជាក់ថា​ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ២០,៣៩៤គ្រឿង រកឃើញមធ្យោបាយល្មើស ២,៥៤៩គ្រឿង អប់រំ១,៤៩២គ្រឿង និងពិន័យ១,០៥៧គ្រឿង៕