រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងការដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា របស់គណបក្សនយោបាយ (video)
23-07-2018 11:37
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងការដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ របស់គណបក្សនយោបាយ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដាខាងមុខ គណបក្សនយោបាយជាច្រើននឹងធ្វើការជួបជុំ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ មានការជួបជុំសមាជិករហូតដល់ប្រមាណ២៥០,០០០នាក់ និងនៅទីលានប្រជាធិបតេយ្យ មានការជួបជុំសមាជិករហូតដល់ប្រមាណ២០,០០០នាក់។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីការជួបជុំបណ្ដាគណបក្សនយោបាយ នឹងធ្វើការដង្ហែតាមមហាវិថីកម្ពុជាក្រោម មហាវិថីសម្ដេចមុនីរ៉េត កំណាត់វិថីសម្ដេចសុធារស កំណាត់មហាវិថីម៉ៅសេទុង កំណាត់មហាវិថីព្រះមុនីវង្ស កំណាត់មហាវិថីព្រះសីហនុ គិរីវិថីព្រះស៊ីសុវត្ថិ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ផ្លូវណតប្រ៊ីត ផ្លូវចោមចៅ ផ្លូវលេខ២៧១ ផ្លូវលេខ៧០ និងផ្លូវសំខាន់ៗមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅខាងក្រោមនេះ៖