(ភ្នំពេញ)៖ ងាយៗអតិថិជននឹងទទួលបាន ការថែមជូនពិសេសពីរោងភាពយន្ដ Legend ដោយគ្រាន់តែបង្ហាញម្រាម​ដៃ​ជ្រលក់ថ្នាំ ដែលបញ្ជាក់ពីការបានទៅចូលបោះឆ្នោតរួចហើយ នោះលោកអ្នកនឹងទទួលបានការថែមជូនពោតលីត​ខ្នាតធម្មតាមួយ​ភ្លាមៗ។

លក្ខខណ្ឌងាយៗ ដើម្បីទទួលបានការ ថែមជូនពិសេសពីរោងភាពយន្ដ Legend គឺគ្រាន់តែអតិថិជនទាំងអស់ ទិញសំបុត្រកុនចំនួន២សន្លឹក បន្ទាប់មកបង្ហាញវិក្កយបត្រ និងទឹកថ្នាំនៅលើម្រាមដៃ នោះអតិថិជនទាំងអស់ នឹងទទួលបាន​ពោត​លីតខ្នាតធម្មតាមួយ ដោយឥតគិតថ្លៃ ពីរោងភាពយន្ដ Legend ភ្លាមៗតែម្ដង។ ឱកាសថែមជូនពិសេសនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅគ្រប់សាខារោងភាពយន្ដ Legend៕