(ភ្នំពេញ)៖ គ្រាន់តែបង្ហាញម្រាមដៃរបស់លោកអ្នកជាប់ទឹកថ្នាំខ្មៅបញ្ជាក់ពីការបានទៅចូលរួមឈ្មោះបោះឆោ្នត នោះលោកអ្នកនឹងទទួលបាន​កាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងឥតគិតថ្លៃ១កែវភ្លាមៗ ពីហាងកាហ្វេ Pasteur Day & Night នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ ហាងកាហ្វេ Pasteur Day & Night ដែលផ្តល់ជូនលោកអ្នក ឲ្យឥតគិតថ្លៃនេះមានទីតាំងស្ថិតនៅ ផ្ទះលេខ១៤, ផ្លូវប៉ាស្ទ័រ កែងផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតំណាងរាស្រ្តរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មិនមានច្រើនថ្ងៃដូចការឃោសនាបំភ្លៃការពិតរបស់ក្រុមមួយចំនួនឡើយ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយចាប់ផ្តើមម៉ោង០៧៖០០នាទីព្រឹក និងបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល៕