(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ នឹងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅការិយាល័យបោះឆ្នោត ក្នុងសាលាគរុកោសល្យវិក្រិត្យការក្រ‌ុងតាខ្មៅ ខេត្តកណ្តាល។

ក្រៅពីសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្សអញ្ជើញទៅបោះឆ្នោតនៅក្រុងតាខ្មៅហើយនោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនដទៃទៀតក៏បានអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យនៅតាមបណ្តាខេត្តនានា ដែលជាទីតាំងចុះទៅពង្រឹងការងារផងដែរ។ ក្នុងនោះសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យអន្លង់ជ្រៃ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ, សម្តេចក្រឡាហោម ស ខេង អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យអនុវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅព្រឹកថ្ងៃនេះ គេក៏សង្កេតឃើញដែរថា ប្រធានគណបក្សនយោបាយចំនួន ១៧ផ្សេងទៀត ក៏បានចេញទៅបោះឆ្នោតតាមការិយាបោះឆ្នោតដែលបានចុះឈ្មោះផងដែរ។
១៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ទ្រង់បោះឆ្នោតនៅ​ខេត្តកំពង់ចាម។
២៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ​បោះឆ្នោតនៅ​សាលាបឋមសិក្សា សែ​សិន ក្នុង​សង្កាត់​សែ​សិន ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ​។
៣៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ​បោះឆ្នោតនៅ​សាលាបឋមសិក្សា វត្ត​ដំបូក​ខ្ពស់ ក្នុង​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
៤៖ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ​បោះឆ្នោតនៅ​វិទ្យាល័យ ហ៊ុន សែន បូរី​១០០​ខ្នង ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​
៥៖ លោក ហួន រាជ ចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ​បោះឆ្នោតក្នុង​វត្ត​ស្ពឺ នៅ​ឃុំ​អង្គ​ខ្នុរ ស្រុក​ទ្រាំង ខេត្តតាកែវ​។
៦៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ​បោះឆ្នោត​នៅ​សាលាបឋមសិក្សា​ចក ក្នុង​ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។
៧៖ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា ​បោះឆ្នោតនៅសង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
៨៖ លោក ច័ន្ទ ប៊ុនហន ប្រធានគណបក្សមាតុភូមិយើង ​បោះឆ្នោតនៅ​សាលាបឋមសិក្សា សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ​។
៩៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បោះឆ្នោតនៅសាលាសង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ក្នុង​រាជធានី​ភ្នំពេញ​។
១០៖ លោក នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី ​បោះឆ្នោតនៅ​វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​
១១៖ លោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ បោះឆ្នោតក្រោយ​ផ្សារ​បាយ័ន ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​​។
១២៖ លោក ស៊ិន សុភាព ប្រធានគណបក្សរស្មីខេមរា ​បោះឆ្នោត​នៅ​សាលាបឋមសិក្សា​ព្រះពុទ្ធ​និ​ពា​ន្វ ក្នុង​ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។
១៣៖ លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ​បោះឆ្នោតនៅ​សាលាបឋមសិក្សា សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​
១៤៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ​បោះឆ្នោតនៅ​សាលា​វិចិត្រសិល្បៈ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​
១៥៖ លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បោះឆ្នោត​នៅ​សាលាបឋមសិក្សា​អន្លង់ត្នោត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។​
១៦៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ​បោះឆ្នោតនៅ​ខេត្តកណ្តាល។
១៧៖ លោក ប្លាង ស៊ីន ប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ​បោះឆ្នោតនៅ​សាលាបឋមសិក្សា ស្រែ​ក្លេ​ង ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

ដោយឡែកដោយឡែក ប្រធានគណបក្សនយោបាយចំនួន២នាក់ផ្សេងទៀត លោក លន់ ឫទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ និង លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ ជា​ខ្មែ​អាមេរិកាំង មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទេ៕