(ត្បូងឃ្មុំ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានចូលរួមបោះឆ្នោតរួចហើយ នៅក្នុង​ការិយាល័យបោះឆ្នោត នៅខេត្តត្បូងឃ្មុំ ដែលជាមណ្ឌលឈរឈ្មោះរបស់សម្តេច នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ឆ្នាំ២០១៨នេះ មាន​ការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧កន្លែងនៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧​នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣៕