(ភ្នំពេញ)៖ ហាក់បង្ហាញពីភាពរីករាយ ក្នុងការចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកនិយមចូលចិត្តលេង Facebook បានសម្រុកនាំគ្នាបង្អួតចង្អុលដៃ ដែលប្រឡាក់ថ្នាំពណ៌ខ្មៅ បញ្ជាក់ថា ពួកគាត់បានចូលរួមបោះឆ្នោត រួចរាល់អស់ហើយ។

នៅថ្ងៃនេះ រូបភាពចង្អុលដៃប្រឡាក់ថ្នាំពណ៌ខ្មៅ ត្រូវបានបង្ហោះព្រោងព្រាត នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយអ្នកបង្ហោះបានបង្ហាញទឹកមុខសប្បាយរីករាយ ក្នុងពេលបានប្រើប្រាស់សិទ្ធិរបស់ពួកគាត់ ដើម្បីជ្រើសរើសតំណាងរាស្ត្រ ដែលខ្លួនពេញចិត្ត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ ត្រូវបានចាប់ផ្ដើមចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់​ម៉ោង៣៖០០រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕