(ភ្នំពេញ)៖ គ្រាន់តែការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសចាប់ផ្តើមបើកទ្វារ នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គេសង្កេតឃើញថា ​កងកម្លាំងប្រដាប់អាវុធ មានទាំងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធាជាដើម នាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រទេស ដែលខ្លួនពេញចិត្ត។

ទាំងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលមកចូលរួមបោះឆ្នោតបានសម្តែងទឹកមុខរីករាយ ជាមួយនឹងការត្រៀមខ្លួន និងឯកសារជាស្រេច សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត ដែលធ្វើឡើងជាទៀងទាត់រៀងតាល់៥ឆ្នាំម្តង ទៅតាមមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស។