(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅវេលាម៉ោង៤៖០០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលប្រជុំក្រសួងមហាផ្ទៃ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ គ.ជ. ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

គ.ជ.ប បានឱ្យដឹងទៀតថា​ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះរួម​មាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ​, តំណាងអង្គការ មិនមែនរដ្ឋាភិបាលជាតិ និង​អន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការJICA និង​ជំនាញការកូរ៉េប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និង​អន្តរជាតិ៕