(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដែលថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមវេលាម៉ោង១៣៖០០នាទីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ អ្នកបានទៅចូលរួមបោះឆ្នោតទូទាំងប្រទេសមានចំនួន ៧០,៤១ភាគរយ។

ទោះជាយ៉ាងនេះក្តី ការបោះឆ្នោតមិនទាន់បញ្ចប់នៅឡើយទេ ដោយបន្តរហូតដល់ម៉ោង៣៖០០រសៀល ខណៈដែលប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត កំពុងតែបន្តទៅបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋដ៏ល្អម្នាក់។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣តែមាន ៦៩,៦១%តែប៉ុណ្ណោះ។ ខាងក្រោមនេះជាតួលេខបណ្តោះអាសន្ន នៃចំនួនអ្នកទៅបោះឆ្នោតទូទាំងប្រទេស៖

ទី១៖ រាជធានីភ្នំពេញ ​៦៨.៥០%
ទី២៖ ខេត្តកណ្ដាល ​៧៧.៤៦%
ទី៣៖ ខេត្តកំពង់ចាម ៥៧.៩៤%
ទី៤៖ ខេត្តកំពង់ធំ ៧២.៦៨%
ទី៥៖ ខេត្តកំពង់ស្ពឺ ៦៨.៨៧%
ទី៦៖ ខេត្តតាកែវ ៧៦.៥៦%
ទី៧៖ ខេត្តកំពត ៦៧.៩១%
ទី៨៖ ខេត្តព្រះសីហនុ ៧៥.១៥%
ទី៩៖ ខេត្តកែប ៨១.៣៥%
ទី១០៖ ខេត្តកោះកុង ៧៣.២២%
ទី១១៖ ខេត្តបន្ទាយមានជ័យ ៦៩.៨៦%
ទី១២៖ ខេត្តប៉ៃលិន ៧៣.៩៦%
ទី១៣៖ ខេត្តបាត់ដំបង ៦៩.៨១%
ទី១៤៖ ខេត្តកំពង់ឆ្នាំង ៧៦.០០%
ទី១៥៖ ខេត្តសៀមរាប ៥៨.២៥%
ទី១៦៖ ខេត្តព្រៃវែង ៦៧.៩៨%
ទី១៧៖ ខេត្តស្វាយរៀង ៧៧.៧២%
ទី១៨៖ ខេត្តត្បូងឃ្មុំ ៧៣.៥៤%
ទី១៩៖ ខេត្តក្រចេះ ៧៣.៩០%
ទី២០៖ ខេត្តស្ទឹងត្រែង ៦៧.១៧%
ទី២១៖ ខេត្តមណ្ឌលគិរី ៧៥.៤២%
ទី២២៖ ខេត្តរតនគិរី ៧០.៨៥%
ទី២៣៖ ខេត្តឧត្ដរមានជ័យ ៦៧.៩៩%
ទី២៤៖ ខេត្តព្រះវិហារ ៧៧.១៣%
ទី២៥៖ ខេត្តពោធិ៍សាត់ ៧៦.៤០%