(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានផ្ញើសារលិខិតអបអរសារទរ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ក្នុងឱកាសដែលកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ប្រកបដោយជោគជ័យ ក្នុងបរិយាកាសដ៏ល្អប្រសើរ ដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ និងមានប្រជាជនចូលរួម បោះឆ្នោតច្រើនលើសលុប លើស៨០%។

ក្នុងលិខិតរបស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាប្រធានសភាពាណិជ្ជកម្ម ខ្ញុំបាទ និងភរិយា ព្រមទាំង សមាជិក-សមាជិកា ទាំងអស់នៃសភាពាណិជ្ជកម្មកម្ពុជា ទូទាំងប្រទេស និងសភាពាណិជ្ជកម្មទូទាំងខេត្ដទាំងអស់ សូមយកឱកាសដ៏វិសេសវិសាល នៃថ្ងៃប្រវិត្តសាស្ដ្ររបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ សូមអនុញ្ញាតចូលរួមសម្ដែងអបអរសារទរយ៉ាងក្លៀវក្លាបំផុត គោរពជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធាណគណបក្សប្រជាជនកម្ពុជា ចំពោះជ័យជំនះបន្ដទៀតរបស់សម្ដេចតេជោ របស់គណបក្សប្រជាជនកម្ពុជា និងរបស់ប្រជាជនកម្ពុជាទាំងអស់»

សូមអានលិខិតសូមគោរពជូនពរ និងអបអរសាទររបស់ឧកញ៉ា គិត ម៉េង៖