(ពោធិ៍សាត់​)៖​ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦​ ទាំង៧០៧ការិយាល័យ​ ក្នុង៤៩ឃុំសង្កាត់​ ទូទាំងខេត្តពោធិ៍សាត់​ មានអ្នកបានចូលរួមបោះឆ្នោត​ ២២១,១៣០នាក់​ លើចំនួន​អ្នកមានឈ្មោះក្នុងបញ្ជី​បោះឆ្នោត​២៥៦,១៤៥នាក់ ពោលមានចំនួន៨៦,៣៣ភាគរយ។

ចំនួនប្រជាពលរដ្ឋដែល បានអញ្ជើញទៅចូលរួមបោះឆ្នោត ក្នុងចំនួនដ៏ច្រើនបែបនេះ បានធ្វើឲ្យប្រធានក្រុមការងារចុះខេត្ត និងតាមស្រុក ជាពិសេសអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ មានមោទនភាពយ៉ាងខ្លាំង ការដែលបានឃើញប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បង្ហាញពីឆន្ទះ និងការប្រើសិទ្ធិរបស់ខ្លួនលើការសម្រេចចិត្តជ្រើសរើសមេដឹកនាំប្រទេស ដែលខ្លួនពេញចិត្ត។

យោងតាមរបាយការណ៍ និងតួលេខបឋមជាបណ្តោះអាសន្នរបស់ខេត្តពោធិ៍សាត់ បានបង្ហាញថា គណបក្ស​ប្រជាជនកម្ពុជា​ (ប្រ.ជ)​ ទទួលបានសម្លេងចំនួន១៧៨៥៨៥៖

*ក្រុងពោធិ៍សាត់​ ទទួលបាន​សម្លេងគាំទ្រ​២៤៥៨០សម្លេង​ លើសម្លេងឆ្នោតបានការ​២៩២០៥សម្លេង​ ស្មើនឹង៨៤,១៦%​

*ស្រុកបាកាន​ ទទួលបានសម្លេងគាំទ្រ​៤៣៥២៨​សម្លេង លើសម្លេងឆ្នោតបានការ​៥៤៣៨០សម្លេង​ ស្មើនឹង៨០,០៤%

*ស្រុកក្រគរ​ ទទួលបាន​សម្លេងគាំទ្រ​៤៦៩៩៣សម្លេង លើសម្លេងឆ្នោតបានការ​៥០២២៦សម្លេង​ ស្មើនឹង៩៣,៥៦%

*ស្រុកកណ្តៀង​ ទទួលបាន​សម្លេងគាំទ្រ​៣០៣១៥​សម្លេង លើសម្លេងឆ្នោតបានការ​ ៣២៤៨៦សម្លេង​ ស្មើនឹង​៩៣,៣២%

*ស្រុកវាលវែង​ ទទួលបាន​សម្លេងគាំទ្រ​១១៩៦២​សម្លេង លើសម្លេងឆ្នោតបានការ​១៣៦៤៥សម្លេង​ ស្មើនឹង​៨៧,៦៧%

*ស្រុកភ្នំក្រវាញ​ ទទួលបាន​សម្លេងគាំទ្រ​២៦៥៩១​សម្លេង លើសម្លេងឆ្នោតបានការ​៣១៨៥៥សម្លេង​ ស្មើនឹង​៨៣,៤៨%។