(ភ្នំពេញ)៖ ទន្ទឹមគ្នានឹងការប្រកាសអំពីចំនួនប្រជាពលរដ្ឋ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦នេះ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានបង្ហាញលម្អិតអំពីចំនួនសន្លឹកឆ្នោតសរុប ដែលគណបក្សនីមួយៗដែលចូលរួមប្រកួតប្រជែងទទួលបានផងដែរ។
សេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីរាប់សន្លឹកឆ្នោតជាបន្តទៀតនៅគ្រប់ការិយាល័យទាំង២២,៩៦៧ហើយនោះ ឃើញអត្រាប្រជាពលរដ្ឋដែល បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ បានកើនពី ៨២.១៧% ទៅដល់ ៨២.៨៩ភាគរយ។
ខាងក្រោមនេះជាចំនួនសំឡេងសរុប និងភាគរយ ដែលគណបក្សនយោបាយនីមួយៗទទួលបាន៖
១៖ គណបក្សខ្មែរួបរួមជាតិ ទទួលបានសំលេងគាំទ្រចំនួន ៩៩,៣២០ ចំនួន ១.៥៦%
២៖ គណបក្សមាតុភូមិយើង ទទួលបានសំលេងគាំទ្រចំនួន ៩,១៤១ ចំនួន ០.១៤%
៣៖ គណបក្សពន្លឺថ្មី ទទួលបានសំឡេងគាំទ្រចំនួន ១៣,៥៤០ ចំនួន០.២១%
៤៖ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៤៥,៣២២ ចំនួន ០.៧១%
៥៖ គណបក្សខ្មែរក្រោក ទទួលបានសំឡេងគាំទ្រចំនួន ២១,៩០០ ចំនួន ០.៣៤%
៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៥៥,៩១២ ចំនួន ០.៨៨%
៧៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានសំឡេងគាំទ្រ ចំនួន ៧០,២៩១ ចំនួន ១.១១%
៨៖ គណបក្សសាធារណប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៨,៧៥៧ ចំនួន០.១៤%
៩៖ គណបក្សរស្មីខេមរា ទទួលបានសំឡេងគាំទ្រចំនួន ៤,៣៣៦ ចំនួន ០.០៧%
១០៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៣០៨,២៩២ ចំនួន ៤.៨៦%
១១៖ គណបក្សខ្មែរសាធារណរដ្ឋ ទទួលបានសំឡេងគាំទ្រចំនួន ៤១,៥៣០ ចំនួន ០.៦៥%
១២៖ គណបក្សខ្មែរឈប់ក្រ ទទួលបានសំឡេងគាំទ្រចំនួន ៥៥,៤០៤ ចំនួន ០.៨៧%
១៣៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រចំនួន ៣៧៣,៥២៦ ចំនួន ៥.៨៨%
១៤៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ទទួលបានសំឡេងគាំទ្រចំនួន ២៣,២៦០ ចំនួន ០.៣៧%
១៥៖ គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៣៩,៣២៣ ចំនួន ០.៦២%
១៦៖ គណបក្សធម្មាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ២៩,១២១ ចំនួន ០.៤៦%
១៧៖ គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងគាំទ្រចំនួន ២១២,៤០៩ ចំនួន ៣.៣៥%
១៨៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន១០,៤០៩ ចំនួន ០.១៦%
១៩៖ គណបក្សខ្មែរតែមួយ ទទួលបានសំឡេងគាំទ្រចំនួន ៥២,៤០៧ ចំនួន ០.៨៣%
២០៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៤,៨៧៥,១៨៩ ចំនួន ៧៦.៧៨%
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖