(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានចេញប្រកាសជូនសាធារណជនថា លទ្ធផលទាំងឡាយពាក់ព័ន្ធនឹងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលមិនផ្សាយចេញដោយ គ.ជ.ប គឺមិនមែនជាព័ត៌មានផ្លូវការទេ។
បើតាម គ.ជ.ប បានឲ្យដឹងថា រហូតដល់ពេលនេះ មិនទាន់មានលទ្ធផលផ្លូវការណាមួយអំពីការបែងចែកអាសនៈ ដែលបានមកពីការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅឡើយទេ។ គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ហើយក្នុងករណីគ្មានបណ្តឹងនឹងលទ្ធផលបណ្តោះអាសន្ននេះទេ គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ សម្រាប់ពេលនេះរាល់ព័ត៌មានទាំងឡាយដែលបានផ្សព្វផ្សាយមិនចេញពីប្រភព គ.ជ.ប មិនមែនជាព័ត៌មានផ្លូវការនោះទេ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គ.ជ.ប៖