(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញតែងតាំងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាសមាជិក នៃបណ្ឌិតសភាទេសចរណ៍អ៊ឺរ៉ុប នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍, ថ្នាក់ដឹកនាំមន្ត្រីទេសចរណ៍រាជធានី-ខេត្ត, សមាគមសណ្ឋាគារទេសចរណ៍កម្ពុជា, សាលាវិជ្ជាជីវៈទេសចរណ៍, សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចកម្ពុជា, សមាគមភោជនីយដ្ឋាន, សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា, និស្សិតដែលសិក្សាលើជំនាញទេសចរណ៍យ៉ាងច្រើនកុះករផងដែរ៕