(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧០០គ្រឿង រកឃើញល្មើសច្បាប់១១៤គ្រឿង (ម៉ូតូ៦១ភាគរយ) អប់រំ៦០គ្រឿង និងផាកពិន័យ៥៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០១ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៣៨៧គ្រឿង, អប់រំ៣៤គ្រឿង និងផាកពិន័យចំនួន១៩គ្រឿង៕