(ត្បូងឃ្មុំ)៖ ទោះស្ថិតនៅក្នុងគ្រាលំបាក ដែលរងគ្រោះធម្មជាតិដោយទឹកជំនន់ក្ដី តែប្រជាពលរដ្ឋដែលរស់នៅស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ក៏នៅតែបង្ហាញស្នាមញញឹម ដោយក្ដីរំភើប ពេលដែលពួកគាត់ទទួលបានការនូវយកចិត្ដដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះមកសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ដល់ពួកគាត់ ។

អ្នកស្រី នឿន ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនផ្សេងទៀតបាននិយាយថា «ខ្ញុំរំភើបចិត្ដណាស់ ថ្ងៃនេះ ក៏ដូចជាគ្រប់ពេលកន្លងមក ឲ្យតែពួកខ្ញុំជួបនូវទុក្ខលំបាក និងរងគ្រោះថ្នាក់ផ្សេងៗ ពិសេសដោយគ្រោះធម្មជាតិទឹកជំនន់នេះតែម្ដង គឺឃើញថា មាតាមនុស្សធម៌របស់យើង [សម្តេចកិត្តិព្រឹទ្ធបណ្ឌិត] គឺតែងតែចុះមកសួរសុខទុក្ខដោយផ្ទាល់ និងបានចែកនូវស្បៀងអាហារ និងសម្ភារជាច្រើនទៀតដល់ពួកយើង។ និយាយទៅគាត់មិនដែលទុកបងប្អូនយើងចោលនោះទេ ដល់ចឹងទៅពួកខ្ញុំសប្បាយចិត្ដ ហើយរំភើបណាស់ ស្ទើរតែទប់ទឹកភ្នែកមិនបាន ព្រោះពេលដែលលំបាកបំផុត ហើយមានអ្នកជួយសង្គ្រោះទាន់ភ្លាមៗ»

សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រៅពីចុះសួរសុខទុក្ខ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋ​នៅទីនោះថា «គ្រប់កាលៈទេសៈ យើងខ្ញុំទាំងអស់ នឹងរួមសុខ រួមទុក្ខ ខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ជួយសង្គ្រោះពុកម៉ែបងប្អូនយើងទាំងអស់ ឲ្យមានជីវភាពរស់នៅឲ្យកាន់តែប្រសើរ ដោយមិនទុកបងប្អូនយើងម្នាក់ណាចោលនោះទេ ដូចនេះបើមានទុកលំបាក អាចប្រាប់ដល់យើងខ្ញុំទាំងអស់គ្នា»។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បាននាំមកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ​ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ មកប្រគល់ជូនដល់គ្រួសារនីមួយៗ ដែលទទួលបាន​៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។

ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា​១ម៉ឺនរៀលទៀត​ ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្រៅពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក៏បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ សម្រាប់ធ្វើសកម្មភាពជាបន្តបន្ទាប់ ​ទៅតាមតំបន់គោលដៅរងគ្រោះ​សរុបចំនួន​ ១,០៥៨គ្រួសារ នូវ​ស្បៀង​ សម្ភារប្រើប្រាស់​ រួមមាន​ អង្ករ​ មី​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ តង់​ និងរទេះពិការ​ផងដែរ ។

សូមស្ដាប់ការលើកឡើង ពីទឹកចិត្ដប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយទឹកជំនន់ជិត២ពាន់គ្រួសារ នៅស្រុកត្បូងឃ្មុំដូចតទៅ៖