(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦៥៩គ្រឿង រកឃើញល្មើសច្បាប់៨១គ្រឿង (ម៉ូតូ៦៥ភាគរយ) អប់រំ៤៥គ្រឿង និងផាកពិន័យ៣៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០២ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួ៣៦២គ្រឿង អប់រំ៣០គ្រឿង និងផាកពិន័យចំនួន២៣គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១,៣៥៩គ្រឿង រកឃើញយានយន្តល្មើស ១៩៥គ្រឿង (ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ១០៥គ្រឿង និងផាកពិន័យ៩០គ្រឿង៕