(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧៦៥គ្រឿង រកឃើញល្មើសច្បាប់៩០គ្រឿង (ម៉ូតូ៥០ភាគរយ) អប់រំ៤៥គ្រឿង និងផាកពិន័យ៤៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០៣ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួ៤៥៨គ្រឿង និងផាកពិន័យចំនួន១៩គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២,១២៤គ្រឿង រកឃើញយានយន្តល្មើស ២៨៥(ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ១៥០គ្រឿង និងផាកពិន័យ១៣៥គ្រឿង៕