(កោះកុង)៖ ជម្លោះដីធ្លីជាអតីតមន្ត្រីឧស្សាហកម្ម សិប្បកម្មចំនួន១៨គ្រួសារ នៅក្រុងខេមរភូមិន្ទ ដែលបានអូសបន្លាយយូរឆ្នាំមកនោះ នៅពេលនេះត្រូវបានដោះស្រាយបញ្ចប់ ក្រោមការសម្របសម្រួលជាបន្តបន្ទាប់របស់លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត។

ការចុះបន្តចុះដោះស្រាយទំនាស់ដីដ៏រ៉ាំរ៉ៃនេះ បានធ្វើឡើងនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ។ មន្រ្តីសាលាខេត្តកោះកុះ បានប្រាប់ភ្នាក់សាព័ត៌មាន Fresh News ប្រចាំខេត្តកោះកុង នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះថា «ទំនាស់ដីធ្លីសារពើភ័ណ្ឌដែលអតីតមន្ត្រីឧស្សាហកម្ម សិប្បកម្ម អាស្រ័យផលរាល់ថ្ងៃហើយ ក៏មានទំនាស់រាប់ឆ្នាំមកហើយនោះ ត្រូវបានអាជ្ញាធរមានការសម្របសម្រួលដោះស្រាយបញ្ចប់ នឹងធ្វើការវាស់វែងដើម្បីប្រគល់ប័ណ្ណកម្មសិទ្ធិជូនគាត់ទាំង១៨គ្រួសារ»។

នៅក្នុងឱកាសនោះដែរលោក ផៃធូន ផ្លាមកេសន បានថ្លែឱ្យដឹងថា ដើម្បីដោះស្រាយនៅយនការក្នុងការកាត់ដីសារពើភ័ណ្ឌរដ្ឋ របស់មន្ទីរឧស្សាហកម្មនេះ ជូនមន្ត្រីទាំង១៨គ្រួសារនេះ ក៏មានឯកភាពពីលោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីឧស្សាហកម្ម និងសិប្បកម្ម ទៅតាមសំណើរអតីតនឹងមន្រ្តីរាជការថ្នាក់ក្រោមចំនួន១៨គ្រួសារ។

លោកអភិបាលរងបានបន្ថែមថា ការវាស់វែងធ្វើប្លង់កម្មសិទ្ធិនឹងវិនិច្ឆ័យកំណត់ទំហុំព្រំដី ដើម្បីជំនាញអនុវត្តន៍ភាពជាក់ស្តែង អតីត និងមន្ត្រីរាជការរបស់មន្ទីរឧស្សាហកម្ម​ ដែលកំពុងអាស្រ័យផលរាល់ថ្ងៃនេះ។

លោក អ៊ំ ធីសារឿន អតីតមន្ត្រីដែលកំពុងបម្រើការងារក្នុងមន្ទីរ បានថ្លែងអំណរគុណដល់ថ្នាក់លើ និងថ្នាក់ខេត្ត ដែលបានដោះស្រាយជូនពួកគាត់ដោយដែលមានតម្លាភាពនាពេលនេះ ដែលពួកគាត់រស់នៅអាស្រ័យផល តាំងពីឆ្នាំ១៩៩០មកម្ល៉េះ។ អតីតនឹងមន្ត្រីថ្នាក់មន្ទីរទាំង១៨គ្រួសារ នឹងរំពឹងទុកថានឹងបានប័ណ្ណកម្មសិទ្ធិស្រប់ច្បាប់នៅពេលឆាប់ៗ ខាងមុននេះ ហើយពួកគាត់ធ្វើកសិកម្ម បន្តដោយពំុមានការភិតភ័យអ្វីទៀតឡើយ។

សូមបញ្ជាក់ថា ការសម្របសម្រួលដោះស្រាយដីទំនាស់បញ្ចប់មានផ្ទៃដីទំហំជិត១ហិចតា ស្ថិតនៅជាប់មន្ទីរឧស្សាកម្ម និងសប្បកម្មខេត្តកោះកុង៕