(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនការជំនុំជម្រះលើសំណុំរឿងលេខ០០១ ដែលពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែសីហានេះ។
បុគ្គលទាំង៥រូបដែលរងនូវការប្តឹងនេះរួមមានឈ្មោះ ជា ជីវ, ថោង សារឿន, ម៉ាង ឈុន, ពៅ តាំង និង គ្រុយ គឹមសាំង។ ភាគីចុងចម្លើយបានប្តឹងបន្តមក គ.ជ.ប ជំទាស់នឹងសេចក្តីសម្រេចលេខ០០១ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ របស់គ.ខ.បខេត្តបាត់ដំបង៕
សម្រាប់ព័ត៌មាន លម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖