(បាត់ដំបង)៖ សមាជិកក្រុមប្រឹក្សាឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងម្នាក់ បានដេកស្លាប់ ដែលសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះដោយសារគាំងបេះដូង។ ហេតុការណ៍គួរឱ្យសោកស្តាយមួយនេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី០២ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី០២ ភូមិស្វាយធំ ឃុំបឹងរាំង កំរៀងខេត្ត បាត់ដំបង មានសមាជិកក្រុមប្រឹក្សាឃុំម្នាក់បានដេកស្លាប់សង្ស័យគាំងបេះដូង។

ក្នុងរបាយការណ៍ បានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះ ជៀន សំផូត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ សមាជិកក្រុមប្រឹក្សាឃុំបឹងរាំង រស់នៅភូមិឃុំកើតហេតុខាងលើ ក្រោយមកសមត្ថកិច្ចបានចុះទៅពិនិត្យនៅកន្លែងកើតហេតុក្រុមបច្ចេកទេសកោសលវិច្ច័យស្នងការនគរបាលខេត្ត និងក្រុមគ្រូពេទ្យមណ្ឌលសុខភាពត្រាង ធ្វើកោសលវិច្ច័យរួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ព្រោះនៅលើខ្លួនជនរងគ្រោះពុំមានស្នាកស្នាមអ្វីឡើយ៕