(ភ្នំពេញ)៖ សេចក្តីជូនដំណឹង! ប្រជាពលរដ្ឋម្នាក់គឺអ្នកស្រី ជុំ យ៉ា អាយុ៦១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៨ ផ្លូវបេតុង ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ បានប្រកាសថា អ្នកស្រីបានបាត់ប័ណ្ណកាន់កាប់ដីចំការ១កន្លែង មានទំហំប្រមាណ៤៣០០ម៉ែត្រការ៉េ ស្ថិតនៅភូមិខ្វិត។

អ្នកស្រីបានបញ្ជាក់ថា ព្រំប្រទល់ដីខាងជើងទល់នឹងចំណីផ្លូវ៧មករា, ខាងត្បូងទល់នឹងចំណីផ្លូវបេតុង, ខាងកើតទល់នឹងដីផល្លី, ខាងលិចទល់នឹងចំណីផ្លូវបេតុង។ ដីចំការនេះ នាងអ្នកស្រីកាន់កាប់តាំងពីឆ្នាំ១៩៨២។ ប័ណ្ណកាន់កាប់ដីចំការនេះ បានបាត់ដោយសាររុះរើអីវ៉ាន់ពេលទឹកជំនន់។

សូមបញ្ជាក់ថា អ្នកស្រីក៏បានដាក់ពាក្យបណ្តឹងជូនលោកចៅសង្កាត់សាក់សំពៅ រួចហើយ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ដើម្បីការពារខ្លាចនរណារើសបានយកទៅប្រើប្រាស់ខុសច្បាប់៕