(ស្វាយរៀង)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណដល់​សមាជិក សមាជិការ ក្រុមប្រឹក្សា​ប្រធានភូមិ និងប្រជាការពារ លើសមិទ្ធផលនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅមណ្ឌលខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានបញ្ជាក់ថា យើងពិតជាមានមោទនៈភាពខ្លាំងណាស់ ដែលទទួលបានការទុកចិត្ត និងមានជំនឿមកលើ គណបក្សប្រជាជនកម្ពុជា​របស់បងប្អូនប្រជាពលរដ្ឋ ទាំងនេះគឺបានបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ទទួលបានសំឡេងគាំទ្រ ចំ​នួន​២២៩,២០៩សំឡេង ស្មើ​នឹង​៨០.៥០% នៃចំនួនបានការសរុបដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ​៥ លើ​៥​អាសនៈ ដែលជាជោគជ័យយ៉ាងត្រចះត្រចង់បំផុត។

ស្ថិតនៅក្នុងខណៈនោះដែរ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែន បាន​នាំនូវមតិថ្លែងអំណរអរគុណរបស់​សម្តេច​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងលោកស្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តស្វាយរៀង ដែលស្រឡាញ់ និងទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសសម្រាប់ នីតិកាលទី៦ នឹងអាណត្តិបន្តៗ​ទៀត៕