(ភ្នំពេញ)៖ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ ​បានបន្ដបើកការដ្ឋានជួសជុលផ្លូវមួយខ្សែ ជូនប្រជាពលរដ្ឋ​នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ នៅថ្ងៃទី​១០ ខែសីហា ឆ្នាំ២០១៨។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ផ្លូវបេតុងនេះមានប្រវែងបណ្តោយ​៣០០ម៉ែត្រ ទទឹង​០៨ម៉ែត្រ ដោយដាក់ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៣០០ម៉ែត មានមុខកាត់១ម៉ែត ដែលនឹងស្ថាបនាចាក់បេតុងឆ្អឹងដែកភ្ជាប់ពីផ្លូវជាតិលេខ​៤ ចូលទៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ដោយប្រើប្រាស់កព្ចាប់ថវិការបស់​រដ្ឋបាលខណ្ឌពោធិសែនជ័យ។

ពិធីបើកការដ្ឋានខាងលើនេះ ​​ក៏មានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខណ្ឌ, លោក​អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ព្រមទាំង​លោក លោកស្រីជាមន្ត្រីសាលាខណ្ឌ សង្កាត់ ភូមិ និងប្រជាពលរដ្ឋជាច្រើន​ផងដែរ។

លោក ហែម ដារិទ្ធិ បានគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរត្រូវខិតខំបម្រើស្វែករកនូវផល ដែលធ្វើឲ្យប៉ះពាល់ និងទុក្ខលំបាក​ក្នុងការរស់​នៅ និងធ្វើដំណើរបស់​ប្រជាពលរដ្ឋ​ឲ្យកាន់តែងាយស្រួលប្រកបមុខរបរផ្សេងៗ ធ្វើដំណើរទៅមកមានភាពកាន់តែងាយស្រួល និងមានជីវភាពកាន់តែល្អប្រសើឡើង។​ ជាពិសេសដើម្បីស្របតាម​អនុសាសន៍ ​របស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន៕