(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៣៨៨គ្រឿង រកឃើញល្មើសច្បាប់១៣៦គ្រឿង (ម៉ូតូ៥២ភាគរយ) អប់រំ៤៥គ្រឿង និងផាកពិន័យ៩១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១១ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៥៦៨គ្រឿង, អប់រំ១៦គ្រឿង និងផាកពិន័យចំនួន៥១គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១,០៤៩គ្រឿង រកឃើញយានយន្តល្មើស១,២៧៦(ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ៥៣៤គ្រឿង និងផាកពិន័យ៧៤២គ្រឿង៕