(ត្បូងឃ្មុំ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនជាតិ និងអន្ដរជាតិ ដែលបានបរិច្ចាគថវិកា ចំនួន១០ម៉ឺនដុល្លារអាមេរិក តាមរយៈលោកឧកញ៉ា ហ៊ុន តូ ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបែបនេះ ក្នុងឱកាសចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់វអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ នៅថ្ងៃសៅរ៍១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ។

ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវ និងថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ និងអន្ដរជាតិ ដែលមានបំណងចង់ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងគ្រោះមហន្ដរាយធម្មជាតិផ្សេងៗ ដោយកាកបាទក្រហមកម្ពុជា នឹងចាំទទួលជានិច្ច និងប្រើប្រាស់ថវិកាទាំងនេះ ឲ្យមានតម្លាភាពជូនដល់ពលរដ្ឋខ្មែរ ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះ​ សប្បុរសជន​ ដែលបានបរិច្ចាគថវិកា ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៖

១/ លោកGan Kok En ២០,០០០ដុល្លារ
២/ លោក Gan Kok Xan ១០,០០០ដុល្លារ
៣/ លោក Jonathan Leong ១០,០០០ដុល្លារ
៤/ លោក Paully Kua ១០,០០០ដុល្លារ
៥/ លោក Michael Kim ៤,០០០ដុល្លារ
៦/ Venus casino & Hotel ៣,០០០ដុល្លារ
៧/ Venus Park ៣,០០០ដុល្លារ
៨/ លោក Thomas Hsu/Kevin Hsu ១០,០០០ដុល្លារ
៩/ លោក Jason ១,០០០ដុលា្លរ
១០/ លោក Wang ១០,០០០ដុល្លារ
១១/ លោក Kelvin ៥,០០០
១២/ លោក Raymond និងមិត្ដភក្ដិ ៤,០០០ដុល្លារ
១៣/ GM VISION INVESTMENT CO.LTD ១០,០០០ដុល្លារ ៕